មាតិកា
លោក គា ឈុន បានចុះពិនិត្យវឌ្ឍនភាពសក្តានុពលផលិតកម្មដំណាំនៅសហគមន៍កសិកម្មព្រែកជីក ស្ថិតនៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៦ សីហា ២០២០
391

នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក គា ឈុន ប្រធានការិយាល័យ និងមន្រ្តីការិយាល័យចំនួន០២រូប បានចុះពិនិត្យវឌ្ឍនភាព និងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍កសិកម្ម ព្រមទាំងពិនិត្យមើលសក្តានុពលផលិតកម្មដំណាំនៅសហគមន៍កសិកម្មព្រែកជីក ស្ថិតនៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានសកម្មភាពដូចខាងក្រោម៖

            -ជួបសំណះសំណាលជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មព្រែកជីក

            -ចុះពិនិត្យចម្ការម្នាស់របស់សមាជិកសហគមន៍កសិកម្មព្រែកជីក

            -ពិនិត្យស្ថានភាពធ្វើផលិតកម្មបន្លែនៅក្នុងផ្ទះសំណាញ់។

លទ្ធផលទទួលបានរួមមាន ៖

            -ថ្នាក់ដឹកនាំសហគមន៍កសិកម្មមួយចំនួនអសកម្ម ត្រូវបានផ្តល់យោបល់ឲ្យធ្វើការកែទម្រង់ឡើងវិញ និងបែងចែកតួនាទីឲ្យបានច្បាស់លាស់

            -ផលិតកម្មដំណាំម្នាស់មានសក្តានុពលខ្ពស់ រសជាតិឆ្ញាញ់ ប៉ុន្តែជួបវិបត្តិទីផ្សារ និងតម្លៃកសិផលទាប ប៉ុន្តែកសិករនឹងរីករាយ ប្រសិនបើទទួលបានតម្លៃខ្ពស់បន្តិច។

            - ដោយសារតែមានតម្រូវទីផ្យាបន្លែខ្ពស់ សមាជិកសហគមន៍កសិកម្ម បានសម្រចសាងសង់រោងសំណាញ់ចំនួន ៨ផ្ទះសំណាញ់ សម្រាប់ធ្វើផលិតកម្មបន្លែសុវត្ថិភាពផ្គត់ផ្គង់ទៅផ្សារក្នុងស្រុក និងក្រៅស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter