មាតិកា
លោក ឈឹម វជិរា បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ "សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងសេកសកជំហាន២" នៅស្រុករតនមណ្ឌល និងស្រុកសំឡូត
ចេញ​ផ្សាយ ០៦ សីហា ២០២០
396

នៅថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម សឿម ប៊ុន រិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក ចាន់ ធន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ "សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងសេកសកជំហាន២" នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល និងឃុំអូរសំរិល ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៤៩២គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter