មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៦ សីហា ២០២០
383

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ៖

1-ការងារថ្នាក់ដឹកនាំមន្ទីរៈ

            លោក ឈឹម វជិរា ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម សឿម ប៊ុន រិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក ចាន់ ធន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ "សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងសេកសកជំហាន២" នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល និងឃុំអូរសំរិល ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៤៩២គ្រួសារ។

2-ការងារការិរយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

            -មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបងទៅសៀមរាប ។ នៅក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមរួមមាន៖ លោក មូល ធន់ នាយករដ្ឋបាលសាលាខេត្ត ជាគណៈអធិបតី មន្ទីរអង្គភាពពាក់ព័ន្ធនានា តំណាងក្រុមហ៊ុនសាងសង់ផ្លូវ។ នៅក្នុងអង្គប្រជុំក៍បានពិភាក្សា និងលើកឡើងអំពីបញ្ហានានា ហានិភ័យកំឡុងពេលសាងសង់ និងក្រោយបញ្ចប់ការសាងសង់ ក៍ដូចជាសំណូមពរ និងអនុសាសន៍ របស់អង្គភាពមន្ទីរពាក់ព័ន្ធផ្សេងៗ។ ទីតាំងប្រជុំស្ថិតនៅក្នុងសាលាខេត្តបាត់ដំបង ។

            -លោកស្រីអនុប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការដាក់លេខកូដស្រែ និងការគ្រប់គ្រងគុណភាពផលិតកម្មនៅទីវាល និងការចុះកិច្ចសន្យាគ្រាប់ពូជស្រូវរវាងសហគមន៍ និងសមាជិក នៅក្នុងប្រពន្ធ័(QDS)។ ក្រោយពីពិនិត្យសង្កេតឃើញថា មានការកើតជម្ងឺប្លាស់ក្នុងដំណាក់កាលស្រូវបែកគុម្ព ហើយក៏បានណែនាំអោយគាត់ប្រើថ្នាំទ្រីកូឌែម៉ាកម្ចាត់ទៅលើពពួកផ្សិត នៅក្នុងសហគមន៍ឃុំកំពង់ព្រៀង ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

3-ការងារការិយាល័យផ្សព្វផ្សាយកសិកម្មៈ

            លោកស្រី យឹម សារ៉ាត់ អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលយេនឌ័រ និងការបន្សាំទៅនឹងកាប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម អ្នកចូលរួមចំនួន៤០នាក់ ស្រី១៨នាក់ នៅឃុំជ្រៃ ស្រុកមោងឬស្សី។

4-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបើកកិច្ចប្រជុំពិភាក្សាការងារវិស័យព្រៃឈើ និងទិសដៅ អនុវត្តបន្ត ដោយមានការចូលរួមពីនាយរងខណ្ឌរដ្ឋបាលព្រៃឈើ, នាយ នាយរងផ្នែករដ្ឋបាលព្រៃឈើ និងនាយ សង្កាត់រដ្ឋបាលព្រៃឈើទាំងអស់ នៅខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង។

5-ការងារការិ.កសិ-ឧស្សាហកម្មៈ

            លោក សែត វិនិត អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមសម្របសម្រួលក្នុងការចុះកិច្ចសន្យាផលិតគ្រាប់ពូជស្រូវផ្ការំដួល និងពិនិត្យមើលស្រែដែលដាក់ចូលក្នុងកិច្ចសន្យាផលិត នៅសហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ  ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឬស្សី  ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter