ការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
-ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំព្រែកនរិន្ទ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះតាមដានការប្រមូលផលបន្លែស្ពៃថៃស៊ីម របស់កសិករ ឌុល ឡយ ភេទប្រុស ជាសមាជិកបណ្តុំអាជីវកម្មបន្លែ (ASPIRE) ស្ថិតនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កសិកររូបនេះ ជាសមាជិកសកម្មមួយរូប ដែលបានដំាដុះបន្លែស្លឹកវិលជុំពេញមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយនៅវគ្គនេះគាត់ប្រមូលផលស្ពៃថៃស៊ីមបានចំនួន២៥០គីឡូក្រាម និងលក់ក្នុងតម្លៃ១ ០០០រៀលក្នុង១គីឡូក្រាម។
-មន្រ្តីអនុវត្តអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ស្រុកកំរៀង បានបណ្តុះបណ្តាលកសិករចំនួន៣៧នាក់ ស្រុក៤នាក់ នៅបណ្តុំអាជីវកម្មពោតក្រហម នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ការបណ្តុះបណ្តាលនេះ ផ្តោតលើរបៀបនៃការថែទំាតាមដំណាក់កាល ដូចជា៖ ពេលដំាដុះរហូតដល់ពេលដុះពេញពន្លក ពេលលូតលាស់ចំនួនស្លឹកនឹងថ្នាំង ពេលពោតពន្លកដើម ដំណាក់កាលចេញផ្កា និងដំណាក់កាលកកើតគ្រាប់ដំបូង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម