មាតិកា
សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
400

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង  នៅថ្ងៃអង្គារ ០៨កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកនាំមន្ទីរៈ

            លោកអនុប្រធានមន្ទីរ លោកអភិបាលស្រុកថ្មគោល និងលោកអភិបាលស្រុកមោងឬស្សី មន្រ្តីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល និងស្រុកមោងឬស្សី ព្រមទាំងមន្ត្រីផ្សព្វផ្សាយឃុំ (CEW) ស្រុកថ្មគោល និងមោងឬស្សី បានចុះចែកកូនមាន់អាយុ២១ថ្ងៃ ជូនដល់កសិករ ដើម្បីបង្កើនក្នុងការចិញ្ចឹមសត្វ ដើម្បីបងើ្តនបា្រក់ចំណូលផ្គង់ផ្គង់ក្នុងគ្រួសារ នៅក្នុងអំឡុងពេលរីករាលដាលជម្ងឺកូវីដ-១៩ ដែលអនុវត្តផែនការកម្មវិធី ASPIRE នៅស្រុកគោលដៅ ក្នុងនោះនៅស្រុកថ្មគោល និងស្រុកមោងឬស្សី បានចែកកូនមាន់ដូចខាងក្រោមៈ

            - ចែកមាន់អាយុ២១ថ្ងៃ ចំនួន៤០០ក្បាលដល់កសិករ ចំនួន ២០គ្រួសារ ស្ត្រី១០គ្រួសារ ក្នុងនោះមួយ     គ្រួសារៗចំនួន២០ក្បាល ដែលមកពីឃុំជ្រៃ អូរតាគី អន្លង់រុន តាពូង រូងជ្រៃ និងឃុំបន្សាយត្រែង ស្រុកថ្មគោល ។

            - ចែកមាន់អាយុ២១ថ្ងៃ ចំនួន៥០០ក្បាលដល់កសិករ ចំនួន ២៥គ្រួសារ ស្ត្រី១២គ្រួសារ ក្នុងនោះមួយ     គ្រួសារៗទទួលបានមាន់ចំនួន២០ក្បាល ដែលមកពីពីឃុំតាលាស់   ឃុំគារ ឃុំជ្រៃ ឃុំកកោះ ស្រុកមោងឬស្សី។

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            - លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី បានអមដំណើរ រដ្ឋលេខាធិការក្រសួង  បរិស្ថាន និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងប្រតិភូអមដំណើរ និងជំនាញពាក់ព័ន្ធ ចុះសំណេះសំណាល និងផ្សព្វផ្សាយស្តីពីព័ត៌មានធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដល់ប្រជាពលរដ្ឋ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

            - សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានសហការជាមួយនឹងអង្គការMJP កម្លាំងគណៈកម្មការសហគមន៍ព្រៃឈើអនាគតកុមារសាមគ្គី ចូលរួមដាំកូនឈើលម្អរផ្លូវជាតិលេខ57.7 រួមមានដើមក្ងោកដើមលឿង រាជ ចាប់ពីស្ពានដងទង់ដល់ភូមិឆរកាឃុំសំឡូតស្រុកសំឡូត។ 

3-ការងារការិយាល័យនីតិកម្មកសិកម្មៈ

            លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីនីតិកម្មកសិកម្មសរុបចំនួន៤រូប បានចុះត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មនៅស្រុកមោងឬស្សីបានចំនួន ៨ដេប៉ូ និងជំរុញដេប៉ូបើកថ្មីមកដាក់ពាក្យស្នើរសុំចូលរៀនវគ្គបណ្តុះបណ្តាលបានចំនួន៣ដេប៉ូ ដើម្បីអោយមានលក្ខណៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter