សរុបសកម្មភាពការងារប្រចាំថ្ងៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៅថ្ងៃសុក្រ ០៤កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
យោងតាមអនុសាសន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវវិធានការដើម្បីជំរុញឲ្យកសិករផលិតស្បៀងអាហារ សម្រាប់បំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ជាពិសេសក្នុងបរិបទជំងឺCOVID-19 ដែលកំពុងរាតត្បាតនៅទូទាំងសកលលោក ហើយជួយដោះស្រាយបញ្ហាទីផ្សារកសិករលក់ផលិតផលកសិកម្ម។ អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសាងសង់តូបលក់បន្លែសុវត្ថិភាពដែលមានឈ្មោះថា តូបលក់ផលិតផលកសិកម្មវត្ថិភាពទួលតាឌុក ក្នុងគោលបំណង ដើម្បីឲ្យកសិករបណ្តុំអាជីវកម្មបន្លែដែលស្ថិតនៅភូមិពពាលខែ លក់បន្លែសុវត្ថិភាពដាំដុះក្នុងផ្ទះសំណាញ់និងក្រៅផ្ទះសំណាញ់។ នេះគឺជាផ្នែកមួយក្នុងការចូលរួមជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការបង្កើនសន្តិសុខស្បៀងរបស់ប្រជាកសិករ ក្នុងស្ថានភាព COVID-19។
2-ការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង
លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់គណកម្មការសហគមន៍ស្រះជម្រកត្រី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ និងឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង មានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រី ១០នាក់។
3-ការងារការិយាល័យកសិ-ឧស្សាហកម្ម
លោកអនុប្រធានការិយាល័យ បានចូលរួមវេទិកាចរចារលក្ខខណ្ឌ និងតម្លៃគ្រាប់ពូជស្រូវ និងស្រូវចំណីសម្រាប់ធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលបានរៀបចំឡើងដោយនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានរៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ។
4-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង
លោកប្រធានមន្ទីរលោកនាយ និង លោកនាយរងរដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមកិច្ចប្រជុំរៀបចំឯកសារដើម្បីដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងដើម្បីពិនិត្យពិភាក្សានាពេលខាងមុខ នៅសាលាខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម