សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ
-ក្រុមការងារដឹកនាំដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈភិបាលខេត្តបាត់ដំបង បានចុះវាស់វែងប្រមូលព័ត៌មានក្បាលដីប្រជាពលរដ្ឋរស់នៅភ្នំសណ្តែកដើម្បីធ្វើការផ្ទៀងផ្ទាត់និងរកដំដោះស្រាយ ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត អាជ្ញាធរ ស្រុក ឃុំ ភូមិ ការិយាល័យជំនាញចំណុះឱ្យសាលាស្រុក កងកម្លាំងពាក់ព័ន្ធ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ, នាយផ្នែករដ្ឋបាលព្រៃឈើ, សង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង។
-ក្រុមការងារថ្នាក់ខេត្ត (អាជ្ញាធរមូលដ្ឋា មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងមន្ទីរសុរិយោដី) បានចុះធ្វើអត្តសញ្ញាណកម្មមនុស្សនិងអត្តសញ្ញាណកម្មដី នៅភូមិសំឡូត ឃុំសំឡូត ជាមួយក្រុមការងារតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។
-លោក ចាន់ សុត្ថា នាយរងខណ្ឌបានចុះជួបពិភាក្សាការងារ ជាមួយទីប្រឹក្សាកម្មវិធីaspire ស្តីពីពង្រាងផែនការសំរាប់អនុវត្តឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលព្រៃឈើ។ ក្នុងនោះ យើងលើកយក៣បណ្តុំសំរាប់អនុវត្តការងារ ១-បណ្តុំទំពាំងឬស្សីផ្អែម នៅសហភូមិថ្មី ២-បណ្តុំបង្កើតថ្នាលបណ្តុះកូនឈើព្រៃ សម្រាប់ដាំក្នងសហគមន៍ភ្នំស្លឹក និងសម្រាប់លក់ ៣-បណ្តុំចិញ្ចឹមសត្វឃុំ នៅកំរៀង ឬនៅស្រុករតនមណ្ឌល ។
-សង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល ដឹកនាំគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជីប៉ាង បានចុះទប់ស្កាត់ការលួចកាប់កូនឈើចំនួន២០ដើម ដោយគ្មានការលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅក្នុងព្រៃសហគមន៍ជីប៉ាងដែលបង្កឡើងដោយវរៈសេនាតូចលេខ៥២១ នៃកងពលថ្មើជើងលេខ៥២ ចំនួន៩នាក់ ដើម្បីយកមកធ្វើទ្រើងដាំបន្លែក្នុងអង្គភាព។ បានធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាព។
-សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំកម្លាំងគណៈកម្មការសហគមន៍ព្រៃឈើអនាគតកុមារសាមគ្គីសហការជាមួយអង្គការ MJP ចុះបោះបង្គោលព្រំដីសហគមន៍បំពេញបន្ថែមនៅចំណុចភ្នំព្រះធាតុចំនួន ៥បង្គោល។ អ្នកចូលរួម ៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម