នៅថ្ងៃពុធ ០២កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពីការឆ្លើយតបចំណុចខ្វះខាត និងបញ្ហាមួយចំនួនដែលដែលស្មារតីអង្គប្រជុំថ្ងៃទី ២១ ខែកក្កដាឆ្នាំ២០២០តម្រូវឲ្យមានការកែប្រែ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរទាំងបី លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង លោកនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង លោក លោកស្រីប្រធាន ការិយាល័យក្រោមឱវាទមន្ទីរ។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោមៈ
១-ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យក្រោមឱវាទមន្ទីរទាំងអស់ត្រូវរៀបចំធ្វើផែនការវគ្គបណ្តុះបណ្តាលផ្ញើមកការិយាល័យរដ្ឋបាលបុគ្គលិក នៅដើមខែមករានៃឆ្នាំនីមួយៗ
២-ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យក្រោមឱវាទមន្ទីរទាំងអស់ត្រូវធ្វើរបាយការណ៍វគ្គបណ្តុះបណ្តាលផ្ញើមកការិយាល័យរដ្ឋបាលបុគ្គលិករៀងរាល់ថ្ងៃទី ៣០នៃខែនិមួយៗ
៣-ទម្រង់របាយការត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង
៤-ពេលធ្វើពលកម្មនៅបរិវេណមន្ទីរ ត្រូវមានការចូលរួម ពីថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីទាំងអស់
៥-មន្រ្តីដែលដែលស្នាក់នៅក្នុងអគាររបស់មន្ទីរទាំងអស់ត្រុវទទួលខុសត្រូវ សម្អាត អនាម័យ ថែរក្សារបស់របរ និងប្រើប្រាស់ ទឹក ភ្លើងដោយសន្សំសំចែ និងចេញចូលពេលយប់ត្រូវបិទទា្វរបង និងមិនត្រូវមានការរំខានដល់អ្នកដ៏ទៃ
៦-ថ្នាក់ដឹកនាំត្រូវចូលមកចុះហត្ថលេខាលើបញ្ជីវត្តមានប្រចាំថ្ងៃនៅការិយាល័យរដ្ឋបាលបុគ្គលិកឱ្យបានទៀងទាត់
៧-វេនយាមត្រូវមកយាមឱ្យបានទៀងទាត់ និងត្រួតពិនិត្យមើលសម្ភារៈផ្សេងៗក្នុងមន្ទីរ និងចុះម៉ោងចូលចេញក្នុងសៀភៅវេនយាម
៨-ផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម