សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃអង្គារ ០១កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០
- ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង បានចូលបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរក្នុងនាមដើមបណ្តឹងរដ្ឋប្បវេណីករណីធ្វើសន្និធិផល អនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតពីរពដែលប្រព្រឹត្តទៅថ្ងៃទី១២/១២/២០១៩នៅចំណុចរោងសិប្បកម្មកែឈើមានលិខិតអនុញ្ញាតស្ថិតភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបប ខេត្ត បាត់ដំបង។
-សង្កាត់រដ្ឋបាលព្រៃឈើសំឡូត ដឹកនាំកម្លាំងគណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិកញ្ចាំងសហការជាមួយអង្គការ MJP បានចុះបោះបង្គោលព្រំដីសហគមន៍បន្ថែមចំនួន១០បង្គោលនៅចំណុចភ្នំតាលៀម អ្នកចូលរួម៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម