មាតិកា
សកម្មភាពការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
ចេញ​ផ្សាយ ២២ កក្កដា ២០២០
446

សកម្មភាពការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅថ្ងៃអង្គារ ០១កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

            -មន្រ្តីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE និង ភ្នាក់ងារផ្សព្វផ្សាយឃុំសំរោងក្នុង បានចុះជួបកសិករឈ្មោះ ឡេង ណាត ភេទស្រី ប្រកបមុខរបបចិញ្ចឹមកង្កែបចំនួន២ ០០០ក្បាល នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមការគាំទ្ររបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

            -មន្រ្តីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE និងប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសំពៅលូន និងស្រុកបាណន់ បានចែកកូនមាន់អាយុ២១ថ្ងៃចំនួន២០០ក្បាល ដល់គ្រួសារចំណូលស្រុក ក្នុងអន្តរកាលកូវីដ-១៩ ចំនួន១០គ្រួសារ ទទួលកូនមាន់ចំនួន២០/គ្រួសារ មកពីភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងមកពីឃុំកន្ទឺ២ និង ឃុំឈើទាល ស្រុកបាណន់ ចំនួន 280ក្បាល ដល់គ្រួសារចំនួន១៤គ្រួសារ  ទទួលបានកូនមាន់20ក្បាល/គ្រួសារ។

            -មន្រ្តីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំអន្លង់រុន បានពិនិត្យមើលកសិករ រ៉ាត់ គា ភេទប្រុស កំពុងប្រមូលផលដំឡូងជ្វាលើផ្ទៃដី ០,១៦ហិកតា នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោលខេត្តបាត់ដំបង។ គាត់អាចលក់ដំឡូងប្រភេទលេខ១តម្លៃ១ ៧០០រៀល និងលេខ២តម្លៃ១៣០០រៀល/ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter