នៅថ្ងៃអង្គារ ០១កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរលើការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ វ៉ាញ អគ្ថាធិការ និងលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌ លោកនាយរងខណ្ឌ លោកនាយផ្នែក លោកនាយរងផ្នែក រដ្ឋបាលព្រៃឈើបាត់ដំបង រដ្ឋបាលជលផលបាត់ដំបង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរ និងបានសម្តែងការគួរសមជាមួយ ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលា ខេត្តបាត់ដំបង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម