មាតិកា
សកម្មភាពចុះពិនិត្យវឌ្ឍនភាពដាំម្នាស់ របស់កសិករនៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១៥ កក្កដា ២០២០
532

ស្រុកមោងឬស្សី ក្រៅពីការងារធ្វើស្រែ ប្រជាកសិករ បាននិងកំពុងមមាញឹកចាប់ផ្តើមពង្រីកសកម្មភាពដាំដុះបន្លែ និងការចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។ ជាក់ស្តែង នៅថ្ងៃអង្គារ ០៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារការិយាល័យរដ្ឋបាល បុគ្គលិក និងការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពដាំម្នាស់ របស់កសិករឈ្មោះ ហន ឃន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ គាត់បានដាំម្នាស់រយៈពេល១០ឆ្នាំមកហើយ មានផ្ទៃដីធ្វើស្រែ ២ហ.ត និងផ្ទៃដីដាំម្នាស់ ២ ៧៣០ម៉ែត្រក្រឡា។ គាត់បានបន្តថា ការដាំម្នាស់របស់គាត់ ពីចាប់ផ្តើមដាំមានអាយុពី ៤-៨ខែ ទើបចាក់ថ្មស្អុយ ដើម្បីឱ្យវាចេញផ្លែ ហើយក្រោយពីចាក់ថ្មស្អុយរួច រយៈពេល៤ខែកន្លះ ទើបចាប់ផ្តើមប្រមូលផល។​ ការដាំម្នាស់ គាត់ចំណាយថ្លៃដើមចំនួន៣លានរៀល ចំណូលទទួលបានពីការលក់ផ្លែបានចំនួន៤លានរៀល និងលក់កូនម្នាស់២លានរៀល ហើយចំណេញសុទ្ធ៣លានរៀល។ ចំណែកទីផ្សារវិញ គាត់បានលក់ទៅឱ្យអ្នកទិញនៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។​​ គាត់ក៏បានបន្តទៀតថា ការដាំនេះ គ្រាន់តែជួយដោះស្រាយជីវភាពបានខ្លះ និងសម្រាប់កូនរៀនសូត្រ។ កសិករមួយរូបទៀត រស់នៅភូមិ ឃុំដូចកសិករខាងលើឈ្មោះ សំ យ៉ុន ភេទប្រុស មានផ្ទៃដីដាំម្នាស់ ០,៥ហ.ត។ ការគាត់ចំណាយ ចំណូលរបស់គាត់ប្រហាក់ប្រហែលនឹងកសិករខាងលើដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter