នៅថ្ងៃចន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារការិយាល័យរដ្ឋបាល បុគ្គលិក និងការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការបណ្តុះផ្សិតចំបើងរបស់កសិករឈ្មោះ មឿន ច្រិប ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ គាត់មានផ្ទៃដីសង់ផ្ទះ និងសង់រោងផ្សិត ១ ២៥០ម៉ែត្រការ៉េ រោងបណ្តុះផ្សិត៥ខ្នង ស្មើនឹង៩បន្ទប់ ក្នុង១បន្ទប់ប្រមូលផលបានពី ៨០គ.ក្រ-១០០គ.ក្រ តម្លៃពី១១ ០០០រៀល-១២ ០០០រៀល/គក ។ ចំណាយសរុបចំនួន ៦០០ ០០០រៀល/បន្ទប់ ចំណែកចំណូលសរុបពី ៨៨០ ០០០រៀល-១ ២០០ ០០០រៀល/បន្ទប់។ ក្រៅពីបណ្តុះផ្សិតចំបើង គាត់បានធ្វើស្រែចំនួន១០ហ.ត និងដាំម្នាស់ចំនួន ២ហ.តបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម