មាតិកា
មន្រ្តីអនុវត្តអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានចុះពិនិត្យស្ថានភាពការដាំដុះដំណាំ និងបណ្តុះបណ្តាលដល់កសិករ នៅស្រុកគោលដៅ ក្នុងខេត្តបាត់ដំបង
ចេញ​ផ្សាយ ១៤ កក្កដា ២០២០
565

នៅថ្ងៃចន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម មន្រ្តីអនុវត្តអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកមោងឬស្សី បានចុះពិនិត្យមើល និងជម្រុញកសិករបណ្តុំអាជីវកម្មម្នាស់នៃកម្មវិធី (ASPIRE) ដំាដុះម្នាស់មោងឬស្សី តាមបច្ចេកទេសកៅស៊ូខ្មៅគ្របរង ដើម្បីការពារស្មៅចង្រៃ និងប្រើប្រព័ន្ធដំណក់ទឹក និងដំាដុះតាមធម្មតា នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ គួរបញ្ជាក់ថា បណ្តុំអាជីវកម្មម្នាស់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលមានកសិករចូលរួមចំនួន៥០គ្រួសារ មានផ្ទៃដីដំាដុះម្នាស់ចំនួន៤៨ហិកតា។ ចំណែកឯនៅស្រុករតនមណ្ឌល បាណន់ និងស្រុកកំរៀង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីៈ

            - បច្ចេកទេសដំាដុះដំឡូងមីការជ្រើសរើសពូជល្អ ការពារជំងឺ និងដាក់ជីបំប៉ន នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានកសិករចូលរួមវគ្គបណ្តុះបណ្តាលចំនួន៣៤នាក់ ស្រី១៨នាក់។

            - បណ្តុះអាជីវកម្មចិញ្ចឹមមាន់ ការថែទំា និងការផ្សំចំណីមាន់ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានកសិករចូលរួមវគ្គបណ្តុះបណ្តាលចំនួន៤៩នាក់ ស្រី២០នាក់ និងនៅភូមិសាមសឹប ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានកសិករចូលរួមវគ្គបណ្តុះបណ្តាលចំនួន២៦នាក់ ស្រី៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter