នៅថ្ងៃពុធ ០៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីអនុវត្តអនុកម្មវិធីនៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យស្ថានភាពការដាំដុះ ដាំបន្លែ និងចិញ្ចឹមសត្វ របស់ប្រជាកសិករ នៅស្រុកមួយចំនួនដូចជាៈ ស្រុកឯកភ្នំ និងស្រុកកំរៀង។ ដោយនៅតាម បណ្តាស្រុកខ្លះក៏មានការរៀបចំបណ្តុះបណ្តាលដល់កសិករស្តីពីៈ
- ការសាងសង់ទ្រុង និងការជ្រើសរើសពូជមាន់ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់, ភូមិសាមសឹប ឃុំតាក្រី ស្រុកកំរៀង និងនៅភូមិអូរដារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល។
- បច្ចេកទេសការប្រើប្រាស់ជី និងថ្នាំពុលលើដំណាំស្រូវ នៅភូមិទួលច្រនៀង ឃុំតាគ្រាម ស្រុកបាណន់
- ការគ្រប់គ្រងកតា្តចង្រៃ និងសត្វល្អិតលើដំណាំបន្លែ នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម