មាតិកា
លោក អុិន សុវណ្ណមុន្នី បានចុះពិនិត្យស្ថានភាពថ្នាលបណ្តុះកូនឈើហូបផ្លែ នៅស្រុកថ្មគោល ស្រុករតនមណ្ឌល និងស្រុកមោងឬស្សី
ចេញ​ផ្សាយ ០៩ កក្កដា ២០២០
464

លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោកប្រធាននិងមន្ត្រីក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម  បានចុះពិនិត្យស្ថានភាពថ្នាលបណ្តុះកូនឈើហូបផ្លែ នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល និងនៅភូមិកូនក្អែក១  ឃុំរបស់មង្គល ស្រុកមោងឫស្សី ព្រមទាំងនៅភូមិរស្មី   សង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ពិនិត្យមើលទីតាំងសម្រាប់ប្រមូលផ្តុំលក់ផលិតផលស្វាយ និងតាង៉ែន សី  ដើម្បីជម្រុញការបណ្តុះកូនឈើហូបផ្លែគ្រប់ប្រភេទ និងសិក្សាពីទីតាំងជីកស្រះ ដើម្បីស្តុបទឹកប្រើប្រាស់សម្រាប់ថ្នាលបណ្តុះ និងចុះពិនិត្យស្ថានភាពថ្នាលកូនឈើហូបផ្លែ។  ដោយឡ់ែក ក្រុមការងារមន្ទីរកសិកម្ម ព្រមទាំងប្រធានការិយាល័យកសិកម្មស្រុកមោងឫស្សី បានចុះជ្រើសរើសទីតាំងប្រព័ន្ធកសិកម្មចម្រុះចំនួន ០៣កន្លែង៖ (១)កសិករៈ ណែម រ៉ន ភូមិអូរក្របៅ ឃុំមោង, (២)កសិករៈ ថៃ ម៉េង ភូមិស្ទឹងថ្មី ឃុំតាលាស់​ និងកសិករៈ ក្រង ញ៉ ភូមិចុងសំណាយ ឃុំជ្រៃ។ កសិករទាំង៣ ត្រូវបានទទួលយកអនុវត្តប្រព័ន្ធកសិកម្មចម្រុះក្នុងកម្មវិធី ASPIRE ។ ផែនការបន្តៈ

            -ស្រុកថ្មគោល ថ្នាលបណ្តុះកូនឈើហូបផ្លែ តម្រូវការពង្រឹងបច្ចេកទេសលើការពង្រីកកូនឈើហូបផ្លែបន្ថែម និងផ្តល់នូវស្រះទឹកសម្រាប់ ស្រោចស្រពកូនឈើហូបផ្លែដើម្បីដំណើរការល្អនិងមានគុណភាពល្អ

            -ស្រុក រតនមណ្ឌល សាងសង់ឃ្លាំងទីតាំងប្រមូលផ្តុំលក់ផលិតផលស្វាយ និងតាង៉ែន 

            -ស្រុកមោងឫស្សី បន្តអនុវត្តប្រព័ន្ធកសិកម្មចម្រុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter