មាតិកា
លោក ឡុងផន បានចូលរួមកិច្ចប្រជុំ ស្តីពីវិធានការដោះស្រាយទំនាស់ដីធ្លី បង្ការ ទប់ស្កាត់ការរុករានដីព្រៃខុសច្បាប់ និងការចុះធ្វើអត្តសញ្ញាណកម្មដី និងប្រជាពលរដ្ឋម្ចាស់ដី ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៩ កក្កដា ២០២០
357

នៅថ្ងៃពុធ ០៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក ឡុងផន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ស្តីពីវិធានការដោះស្រាយទំនាស់ដីធ្លី បង្ការ ទប់ស្កាត់ការរុករានដីព្រៃខុសច្បាប់ និងការចុះធ្វើអត្តសញ្ញាណកម្មដី និងប្រជាពលរដ្ឋម្ចាសដី។ ខ្លឹមសារ និងការណែនាំពី ប្រធានអង្គប្រជុំមានដូចខាងក្រោម៖

          +ស្រុកគាស់ក្រឡៈ

            -ពិនិត្យលើបញ្ហាទំនាស់ដីធ្លីរវាងលោកស្រី ចាន់ ហឿ ជាមួយលោក លឹម ទាឡេង ឱ្យមានទិន្នន័យអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់ សម្រាប់ជាឯកសារយោង

            -ត្រូវការពារដីរដ្ឋ5ទីតាំង ជាង៥ ០០០ហ.ត ដែលដកហូតពីលោក សង ថន ធ្វើផែនទីឲ្យបានច្បាស់លាស់ ចៀសវាងមានការរំលោភបន្តទៀត

          +ស្រុកសំឡូតៈ

            -រៀបចំក្រុមការងារចុះផ្សព្វផ្សាយពីការស្រង់ទិន្នន័យធ្វើអត្តសញ្ញាណកម្មដី និងម្ចាស់ដី ដោយត្រៀមទម្រង់បែបបទឲ្យបានត្រឹមត្រវរួចស្រេចចុះថ្ងៃសុក្រទី10ខាងមុខនេះ

            -ក្រុមការងារត្រូវមានជំនាញរដ្ឋបាលព្រៃ និងបរិស្ថានដើរតួសំខាន់

            -ស្រុកត្រូវបង្កើតក្រុមល្បាតតាមគោលដៅ មួយក្រុម មួយចំណុចដើម្បីមានការទទួលខុសត្រូវ

            -លោកប្រធានមន្ទីរបរិស្ថាន ត្រូវធ្វើជាទីបញ្ជាការស្រាលនៅទិសស្រុកសំឡូងចំណុចក្តៅ

            -មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវបូកសរុបផ្ទៃដីគម្របព្រៃទាំងអស់ដែលមិនទាន់ធ្វើអនុប្បយោគមានប៉ុន្មាន ហើយព្រៃនៅសល់ជាក់ស្តែងមានប៉ុន្មាន ដោយសហការជាមួយមន្ទីររៀបចំដែនដី

          +ស្រុកជាប់បឹងទន្លេសាបៈ

            -មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផល បន្តចុះបង្រ្កាបបទល្មើសជលផល ត្រូវស្រង់ទិន្នន័យរំលោភដីព្រៃលិចទឹក និងពន្លឿនធ្វើដីកាដកហូតដីរបស់រដ្ឋវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter