នៅថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ត្រូវថ្ងៃទី ០៦ខែកក្កដា ឆ្នាំ២០២០ ប្រធាន អនុប្រធាន និងមន្រ្តីនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងសរុបចំនួន០៥រូប បានសហការណ៍ជាមួយលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំព្រឹក បានចុះត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មនៅស្រុកភ្នំព្រឹកបានចំនួន ១០ដេប៉ូ។ ក្នុងនោះបានកែតម្រូវលើការដាក់តាំងថ្នាំកសិកម្មមានភាសាបរទេស គ្មានលេខបញ្ជិកា ពីក្រសួងកសិកម្ម បានចំនួន ៥ដេប៉ូ និងជំរុញដេប៉ូបើកថ្មីមកដាក់ពាក្យស្នើរសុំចូលរៀនវគ្គបណ្តុះបណ្តាលដើម្បីអោយមានលក្ខណៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម