មាតិកា
លោកស្រី ពៅ លីណា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយចំណេះដឹង និងនិតិវិធីនៃការដាក់ពាក្យ ក្នុងដំណើរការនៃប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គ្រាប់ពូជដំណាំនៅកម្ពុជា (QDS)
ចេញ​ផ្សាយ ០៨ កក្កដា ២០២០
310

នៅថ្ងៃអង្គារ ០២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាក់ ច័ន្ទរតនា អនុប្រធាននាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីចំនួន៤រូប  បុគ្គលិកគម្រោង លោកស្រី ពៅ លីណា អនុប្រធាន ព្រមទាំងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក សែត វិនិត អនុប្រធានព្រមទាំងមន្រ្តីការិយាល័យកសិឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការជាមួយនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម និងគម្រោងCAVAC ចុះជួយសម្របសម្រួល និងបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយចំណេះដឹង និងនិតិវិធីនៃការដាក់ពាក្យ ក្នុងដំណើរការនៃប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គ្រាប់ពូជដំណាំនៅកម្ពុជា (QDS) ឱ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ សហគមន៍កសិកម្ម ក្រុមអ្នកផលិតពូជ និងបុគ្គលជាអ្នកផលិតពូជ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ក្នុងនេះសហគមន៍ចំនួន២ ត្រូវបានជ្រើសរើស  សម្រាប់ជាទីតាំងគោលដៅៈ
  +សហគមន៍ទឹកចិត្តកសិករគារមានជ័យ នៅក្នុងភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ដែលមានកសិករចូលរួមសរុបចំនួន ១៣នាក់ ស្រី៤នាក់។
  +សហគមន៍កំពង់ព្រៀង នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ដែលមានកសិករចូលរួមសរុបចំនួន១០នាក់ ស្រី៦នាក់។
ក្រោយបានបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារ និងសិក្ខាកាម បានចុះពិនិត្យមើលស្រែគោលដៅសម្រាប់ធ្វើប្រព័ន្ធQDS ដែលកសិករបានដាក់ពាក្យស្នើរសុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter