នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០ មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិ.ផលិតកម្ម និងបសុព្យាបាល បានចុះទៅកាន់សហគមន៍កសិកម្មចំនួន៤ ដើម្បីពិនិត្យស្ថានភាពក្រុមចិញ្ចឹមសត្វ និងផលិតកម្មបន្លែ របស់សហគមន៍កសិកម្ម ដែលមានរាយនាមដូចខាងក្រោម ៖
-សហគមន៍កសិកម្មខាំ-កូគីឡូ៣៨ នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល
-សហគមន៍កសិកម្មសំឡូតរតនៈផល នៅភូមិស៊ុង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង
-សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត នៅភូមិឆករកា ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង
-សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម