នៅថ្ងៃចន្ទ ០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារការិយាល័យរដ្ឋបាល បុគ្គល និងការិយាល័យផ្សព្វផ្សាយកសិកម្មៈ បានចុះពិនិត្យមើលវឌ្ឍនភាពការចិញ្ចឹមសត្វរបស់កសិករដែលមានដូចខាងក្រោមៈ
- បានចុះជួប លោក ឈួម រិនដេត ជាកសិករចិញ្ចឹមគោយកសាច់លក់ រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានចាប់ផ្តើមចិញ្ចឹមគោឆ្នាំ២០១៧ (រយៈពេល៣ឆ្នាំ) បច្ចុប្បន្នគាត់មានគោសរុប៧២ក្បាល នៅក្នុងនោះមានគោបាចំនួន២ក្បាល មេគោពូជចំនួន៥០ក្បាល និងកូនគោចំនួន២០ក្បាល។ លោកមានផ្ទៃដីដាំស្មៅចំណីគោចំនួន៥ហ.ត និងវាលសម្រាប់ប្រលែងគោចំនួន៥ហ.ត។ កូនគោចំនួន២០ក្បាលនេះនឹងលក់ ក្រោយពីការបំប៉នចំណីឡើងសាច់រយៈពេលខ្លីខាងមុខនេះ។
-បន្តទៅជួបលោក យ៉េន សុខខេន ជាកសិករចិញ្ចឹមមាន់យកពងភ្ញាស់ សម្រាប់យកកូនមាន់លក់ រស់នៅភូមិជាមួយចិញ្ចឹមគោដែរ។ គាត់បានចាប់ផ្តើមចិញ្ចឹមពីខែ១២ ឆ្នាំ២០១៩ បច្ចុប្បន្នគាត់មានមេពូជ និងឈ្មោលចំនួន២៣០ក្បាល ក្នុងនោះមាន់ឈ្មោល២៥ក្បាល និងកូនមាន់ចំនួន១៧០ក្បាល។ ជាមធ្យមគាត់យកពងទៅភ្ញាស់ ៧០-៨០ពង/ថ្ងៃ ហើយលក់កូនមាន់៧០០-៨០០ក្បាល/ខែ តម្លៃពី ៣ ០០០-៣ ៥០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម