នៅថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ បានដឹកនាំសហការី លោកស្រីអនុប្រធាន និងមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល ចុះពិនិត្យវឌ្ឍនភាពការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ នៅស្រុកថ្មគោល (ឃុំតាម៉ឺននិងឃុំជ្រោយស្តៅ)។ គិតត្រឹមថ្ងៃនេះនៅក្នុងទូទាំងស្រុកថ្មគោល ទទួលបានទឹកភ្លៀងក្នុងបរិមាណ៤០៣ មីលីម៉ែត្រ ការងារដាំដុះស្រូវអនុវត្តបាន ២៦ ១៣២ហ.ត ស្មើនឹង៤៩.៦១% នៃផែនការ ៥៧ ៩០០ហ.ត ក្នុងនោះ៖
-ស្រូវស្រាលអនុវត្តបានៈ ១៧ ៥៤៤ហ.ត
-ស្រូវកណ្តាលអនុវត្តបានៈ ១ ៤៦៨ហ.ត
-ស្រូវធ្ងន់អនុវត្តបានៈ ៧ ១២០ហ.ត
-បន្លែអនុវត្តបានៈ ៨៥ហ.ត
យើងសង្កេតឃើញថាស្ថានភាព នៃដំណាំស្រូវនៅតំបន់នេះកសិករដាំដុះបានប្រមាណ១-១ខែកន្លះ មានសភាពល្អប្រសើរ មានទឹកដោយកន្លែង ហើយកសិករខ្លះកំពុងមមាញឹកបាចជីបំប៉ន បាញ់ថ្នាំកំចាត់ស្មៅ និងជម្ងឺលើស្រូវរបស់ពួកគាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម