នៅថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ចាប សុធា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងកញ្ញា មី សា វ៉េតភ្នាក់ងារផ្សព្វផ្សាយឃុំព្រែកនរិន្ទ បានចុះពិនិត្យមើលកសិករបណ្តុំអាជីវកម្មបន្លែនៃកម្មវិធីផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កំពុងដំាដុះបន្លែខាត់ណាដើមនៅតាមផ្ទះសំណាញ់ និងបន្លែននោងក្រៅផ្ទះសំណាញ់ នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម