មាតិកា
លោក គា ឈុន បានជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មមរតនៈបន្សាយត្រែង នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
513

នៅថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក គា ឈុន ប្រធាន និងលោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មមរតនៈបន្សាយត្រែង នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីពិភាក្សាពង្រឹងបន្ថែមដល់អ្នកដឹកនាំសហគមន៍លើការងារគ្រប់គ្រង លើមុខរបរសហគមន៍មានមុខរបរ ឥណទានសាច់ប្រាក់ លក់ជីកសិកម្ម ប្រេងឥន្ធនៈ និងទិញ-លក់ស្រូវចំណី     សហគមន៍មានស្រះចិញ្ចឹមត្រីឆ្ពិន ១០ម៉ឺនកូន ត្រីផ្លានីន ៦ពាន់កូន មេពូជផ្លានីន ៣០០ក្បាល ហើយសហគមន៍ក៏មានផលិតស្រូវពូជ និងស្រូវចំណីដែរ និងមានការផ្តល់យោបល់បន្ថែមពីលោក ប្រធានការិយាល័យ ឲ្យសហគមន៍ ពង្រឹងការអនុវត្តពង្រីកការងារបន្ថែមដល់សមាជិក។

ចំនួនអ្នកចូលទស្សនា
Flag Counter