នៅថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរោងក្នុង បានចុះពិនិត្យមើលបណ្តុំអាជីវកម្មបន្លែ និងជាអតីតក្រុមកសិករសិក្សាខ្នាតតូចនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់មានការលូតលាស់ បានល្អប្រសើខ្លាំងណាស់ និងតម្លៃក៏ល្អណាស់ដែរ។ បណ្តុំអាជីវកម្មបន្លែនេះបានបង្កើតឡើងនៅឆ្នាំ២០២០ ដែលមានសមាជិកបណ្តុំចំនួន៥០គ្រួសារ មានផ្ទៃដីផលិតបន្លែចំនួនជាង១៥ ហ.ត ដែលអាចមានសមត្ថភាពផលិតបន្លែបានចំនួន១៨២តោន ក្នុង១លើកៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម