មាតិកា
លោក អុិន សុវណ្ណមុន្នី ចុះពិនិត្យ និង អន្តរាគមន៍ដង្កូវហ្វូងបំផ្លាញពោតនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង
ចេញ​ផ្សាយ ១២ មិថុនា ២០២០
258

នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានដឹកនាំប្រធានការិយាល័យក្សេត្រសាស្រ្ត និង ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកកំរៀង  អាជ្ញាធរភូមិ ឃុំ ចុះពិនិត្យ និង អន្តរាគមន៍ដង្កូវហ្វូងបំផ្លាញពោតនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង  លើលោកស្រី ពត បាន និងលោក សាន សិទ្ទ ទទួលរងប៉ះពាល់ចំនួន ៣ហត នៃដំណាំពោតរយៈពេល 45ថ្ងៃ ដោយសារដង្កូវហ្វូង និង គ្រោះរាំងស្ងូត ។ ជារួម  ៨០% នៃចំការពោតចំនួន ២៨៦ហត នៅឃុំកំរៀង បានទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងសត្វដង្ហូវហ្វូងស៊ីបំផ្លាញ (៤ក្បាល/ដើម)  ក្នុងដំណាក់កាលពោតចេញផ្កា និងនៅឃុំតាក្រី រងផលប៉ះពាល់គ្រោះរាំងស្ងួត ស្ទើរ១០០% លើផ្ទៃដីដាំពោតចំនួន១៧៦ហិកតា (អាយុ៣៥ថ្ងៃ)។ លោកអនុប្រធានមន្ទីរបានណែនាំដល់កសិករទាំង 2 នាក់ដូចជា៖

            +ការដាំដុះត្រូវថែទាំចាប់ពីសប្តាហ៍ទី 2 តទៅ ដោយចិត្តទុកដាក់

            +កែប្រែគុណភាពដីដាំណាំគម្រប/ ស្រស់

            +ដាំសណ្តែកបាយ និងភ្ផួរកប់ចូលក្នុងដីដើម្បីកែលម្អដីទ្បើងវិញ

            +ក្នុងករណីសត្វដង្ហូវហ្វូងស៊ីបំផ្លាញខ្លាំង ត្រូវប្រើប្រាស់វិធានការគីមី ដោយបាញ់ថ្នាំណាតូ 55 EC  និងបាញ់ថ្នាំអ៊ិម៉ាម៉េចទីន (២០សេសេ លាយទឹក ២០លីត្រ ដោយ១ហត ប្រើថ្នាំអស់១លីត្រ) ត្រូវបាញ់នៅពេលត្រជាក់ ទើបមានប្រសិទ្ធភាព

            +ភ្ផួរដើមពោតកប់ក្នុងដីធ្វើជាជី ។

            +បើមានលទ្ធផល កសិករគួរជីកស្រះ ឬបុកអណ្តូង ដើម្បីស្រោចស្រព ក្នុងករណីជួបប្រទះគ្រោះរាំងស្ងួត    រយៈពេលវែង

            +កសិករត្រូវរាយការណ៍ជាបន្ទាន់ នៅពេលមានករណីលើសត្វល្អិតបំផ្លាញ ឬជម្ងឺផ្សេងៗលើដំណាំកសិកម្ម ដើម្បីឱ្យមន្រ្តីកសិកម្មចុះជួយណែនាំ និងអន្តរាគមន៍ទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter