នៅថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយ មន្ត្រីផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្រ្តី បានចុះត្រួតពិនិត្យមើលការត្រៀមរៀបចំកម្មវិធីវេទិកាអ្នកពាក់ព័ន្ធច្រើនភាគីលើផលិតកម្មមាន់ស្រែ ដែលជាកម្មវិធីលើតំបន់សហការណ៌ជាមួយនឹងគម្រោង AIMSនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងចុះជម្រុញការចិញ្ចឹមមាន់ស្រែ និងសិក្សាពីតម្រូវការកសិករក្នុងការចិញ្ចឹមមាន់ ចំពោះកសិករឈ្មោះ វ៉ែន សូរិយា រស់នៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកសិករូបនេះមានទូរភ្ញាស់ទំហំ ១២០ពង ចំនួន ៣ទូរ ២២០មេបា ២៥០មាន់សាច់ ១២០កូនមាន់ និង៤០ក្បាលទា ហើយក្រុមការងារក៏បានផ្តល់បច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ និងថ្មំាការពារជំងឺ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម