នៅថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូអមដោយទីប្រឹក្សាក្រសួង និងសហការី ចុះទស្សនៈកិច្ចដើម្បីធ្វើការចុះត្រួតពិនិត្យវឌ្ឍនៈភាព តម្រង់ទិសកម្មវីធីផ្សព្វផ្សាយបច្ចេកកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដោយជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំ និងសហការីរបស់មន្ទីរ និងបានចុះទៅជួបបណ្តុំអាជីវកម្មបន្លែនៅឃុំវត្តតាមឹម ស្រុកសង្កែ និងឃុំតាម៉ឺន ស្រុកថ្មគោល រួមទាំងពិនិត្យមើលទីតាំងដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់ សិក្សាពីប្រាក់ចំណូល និងប្រភពទឹកស្រោចស្រព (ប្រឡាយ ស្រះ អណ្តូង បួ) ដែលបានគាំទ្រ និងគ្រោងគាំទ្រពីកម្មវិធីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម