នៅថ្ងៃពុធ ០៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ និងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានអមដំណើរលោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដោយលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ ព្រមទាំងក្រុមការងារអង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មនៅកម្ពុជា-CASDP ចុះពិនិត្យសិក្សាប្រមូលទិន្នន័យនិងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅ ដើម្បីជម្រុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ១៩ ហើយក្រុមការងារបន្តចុះទៅសហគមន៍តាសីសាមគ្គី ឃុំតាម៉ឺន ស្រុកថ្មគោល ដើម្បីពិនិត្យទីតាំងដាំដុះបន្លែក្នុងផ្ទះសំណាញ់ ប្រភពទឹកស្រោចស្រព (ប្រឡាយ ស្រះ អណ្តូង) និងកន្លែងចិញ្ចឹមមាន់យកសាច់ និងភ្ញាស់កូនមាន់លក្ខណៈគ្រួសារកសិករក្នុងសហគមន៌ និងបន្តចេញពីស្រុកថ្មគោល ទៅស្រុកភ្នំព្រឹក ដើម្បីជួបសំណេះសំណាលជាមួយសមាជិកសហគមន៌ពន្លឺថ្មីពេជ្រចិន្តា ស្ថិតនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងចុះពិនិត្យ ទីតាំងចិញ្ចឹមមាន់យកសាច់ លក្ខណៈគ្រួសារ នៅភូមិភ្នំតូច និងចុះពិនិត្យទីតាំងគ្រោងស្នើសុំដាក់ផ្ទះសំណាញ់ ដាំដុះបន្លែ នៅភូមិអូររំដួល ឃុំពេជ្រចិន្តា និងបន្តទៅស្រុកសំពៅលូនដើម្បីពិនិត្យទីតាំងគ្រោងសាងសង់ស្ថានីយ៍ចត្តាឡីស័កសត្វ ស្ថិតក្នុងភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ដីអតីតការិយាល័យកសិកម្មស្រុកសំពៅលូន) ចំងាយ២២គ.ម ពីព្រំដែន កម្ពុជា-ថៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម