នៅថ្ងៃអង្គារ ០៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ខាត់ បូរិន ប្រធានការិយាល័យក្សត្រសាស្រ្ត និងផលិតភាពកសិកម្ម និងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យមើលវឌ្ឍនភាពនៃការបង្កបង្កើនស្រូវរបស់កសិករនៅតាមដងប្រឡាយមេកង្ហត ចាប់ពីចំណុចវាលចែងម៉ែង ក្នុងទឹកដីភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី រហូតដល់ទឹកដីឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង គឺនៅតាមសងខាងប្រឡាយប្រជាកសិករបានបង្ករបង្កើនផលស្រូវ លូតលាស់បានល្អនៅសងខាងប្រឡាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម