នៅថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ាន សំអុល នាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំមន្ត្រីក្រោមឱវាទ កំលាំងមណ្ឌល៥ និងសហគមន៍នេសាទព្រែកទាល់ ដែលមានកាណូតស្មាច់ចំនួន០៤គ្រឿង មនុស្សសរុបចំនួន០៩នាក់ បានចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំនុចកោះជន្នក់(ភូមិកំពង់ប្រហុក) និងចំនុចពាមព្រែកអង្រ្កង(ព្រែកឡុងអុង)ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណីរួមមានៈ លបកន្ទុយកណ្ដុរ(លបប្រឹស១០០) ៧០គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម