នៅថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាការសហគមន៍ភ្នំបាសាក់ បានសហការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើព្រៃស្វាយ និងប៉ុស្ត៍នគរបាលរដ្ឋបាលបាសាក់ បានចាប់ឃាត់មនុស្សចំនួន ០៦នាក់ និងសំណាញ់បង្កាត់ចាប់សត្វមួយចំនួនរួមទាំងសត្វឈ្លូសងាប់០១ក្បាល ប៉ុន្តែមនុស្ស ត្រូវបានដោះលែងអោយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើកិច្ចសន្យាឱ្យឈប់ប្រព្រឹត្តការចាប់សត្វព្រៃរួច, ចំណែកវត្ថុតាង សំណាញ់បង្កាត់ និងឈ្លូសត្រូវបានដុតបំផ្លាញចោល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម