ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ាន សំអុល នាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំមន្ត្រីក្រោមឱវាទ និងកំលាំងសហពន្ធ័កោះជីវាំង ដែលមានកាណូតស្មាច់ចំនួន០២គ្រឿង មនុស្សសរុបចំនួន ០៥នាក់ បានចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំនុចកោះជន្នក់ (ភូមិកំពង់ប្រហុក) ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណីៈ មងហ៊ុកំប្លោកប្រវែង ២៥០ម៉ែត្រ និងបង្គោលចំនួន ៣០ ដើម។ ហើយក៏បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ កំលាំងមណ្ឌល៥ កំលាំងសហពន្ធ័កោះជីវាំង កំលាំងសហគមន៍នេសាទព្រែកទាល់ និងកំលាំងប្រជាការពារ ដែលមានកាណូតស្មាច់ចំនួន០៤គ្រឿង មនុស្សសរុបចំនួន ១០នាក់ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំនុចកញ្ជោមសារាយ ដល់ចំនុចពាមព្រែកពាក់កន្ទេលក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណីៈ របាំងសាច់អួនប្រវែង ១៥០០ ម៉ែត្រ, ឡុកចាប់ត្រី ២០ គ្រឿង និងបង្គោលចំនួន ៨០០ ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម