ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងលោកនាយរងផ្នែករដ្ឋបាលព្រៃឈើបវេល បានចូលរួមជាមួយ ប្រធាន អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តបាត់ដំបង ចុះពិនិត្យដីសម្បទានសេដ្ឋកិច្ច សួនមានសម្បត្តិ នៅស្រុកសំពៅលូន ពិនិត្យមើលលើវឌ្ឍនភាពរបស់ក្រុមហ៊ុន ឃើញថាក្រុមហ៊ុន មានផ្ទៃដីប្រហែល៩៣០ហិចតា ក្នុងនោះប្រហែល៥០០ហ.ត ដាំពោត ស្រូវ និងប្រហែល៤០០ ហ.តទៀតមានដាំចេក និងដំឡូង និងមានបណ្តុះកូនឈើ (ដើមល្វា ) ចំនួនប្រហែល៥០០០កូន និងបានដាំកូនឈើល្វាប្រហែល៣រ៉ៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម