មាតិកា
មន្រ្តីបច្ចេកទេសមន្ទីរ និងមន្រ្តីអនុកម្មវិធី បានចុះជួបកសិករជាម្ចាស់ផ្ទះសំណាញ់ ២រូប ដើម្បីជម្រុញការដំាដុះបន្លែ និងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល និងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាតដំបង
ចេញ​ផ្សាយ ២៧ ឧសភា ២០២០
286

នៅថ្ងៃអង្គារ ០៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែឧសភា  ឆ្នាំ២០២០ មន្រ្តីបច្ចេកទេសមន្ទីរ និងមន្រ្តីអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះជួបកសិករជាម្ចាស់ផ្ទះសំណាញ់ ២រូប ដើម្បីជម្រុញការដំាដុះបន្លែ និងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល និងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាតដំបង ព្រមទាំងបានផ្តល់បច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ជីកសិកម្ម និងថ្មំាពុលតាមបច្ចេកទេសការអនុវត្តន៌កសិកមល្អ និង ជាពិសេសពីវិធីសាស្រ្តការអនុវត្តន៍កសិកម្មល្អ ដល់កសិករ ដូចខាងក្រោមៈ

            -កសិករឈ្មោះ ញាន ញ៉ាន រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ម្ចាស់ផ្ទះសំណាញ់

            -កសិករឈ្មោះ ង៉ែត ពន្លក រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តាបាត់ដំបង ម្ចាស់ផ្ទះសំណាញ់

ជាផែនការបន្តកម្មវិធី នឹងសហការណ៌រៀបចំផ្តល់វគ្គបណ្តុះបណ្តាលដំណាំបន្លែ ដល់គ្រប់ម្ចាស់ផ្ទះសំណាញ់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter