មាតិកា
លោក ឈឹម វជិរា បានចូលរួមជំនួបសម្តែងការគួរសម និងបង្ហាញពីកិច្ចសហការ ជាមួយក្រុមហ៊ុន Yamoto Green Group CoLtd របស់ប្រទេសជប៉ុន
ចេញ​ផ្សាយ ២០ ឧសភា ២០២០
530

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែឧសភា  ឆ្នាំ២០២០  លោក ឈឹម វជិរា ប្រធានមន្ទីរ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងសហការី បានចូលរួមជំនួបសម្តែងការគួរសម  និងបង្ហាញពីកិច្ចសហការ  ជាមួយក្រុមហ៊ុន Yamoto Green Group CoLtd របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនល្បីលំដាប់អន្តរជាតិ ដែលនឹងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំបន្លែសុវត្ថិភាព  និងបន្លែផ្ទះសំណាញ់  (បំពាក់ទៅដោយឧបករណ៌ពិនិត្យរកសារធាតុគីមី ប្រព័ន្ធប្រតិបត្តិការ លាងសម្អាតបន្លែ ការវេចខ្ចប់ដោយស្តង់ដាជប៉ុន) ឃ្លាំងស្តុកកំរិតសីតុណ្ហភាព +1 oC  រហូតដល់ -25 oC  មានរថយន្តដឹកជញ្ជូនបន្លែសុវត្ថិភាពបំពាក់ម៉ាស៊ីនត្រជាក់ ពីខេត្តបាត់ដំបងទៅកាន់រាជធានីភ្នំពេញ និងសេវាចែកចាយផ្គត់ផ្គង់ពីអ្នកផលិតផ្ទាល់មកកាន់អ្នកបរិភោគ នឹងត្រៀមចុះកិច្ចព្រមព្រៀងចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយសហគមន៍កសិកម្មផលិតបន្លែសុវត្ថិភាព មានដូចជា៖

            -ពង្រឹងលើផលិតផលបន្លែៈ គាំទ្របច្ចេកទេសធាតុចូលកសិកម្ម ផ្ទះសំណាញ់ និងគ្រឿងចក្រដែលសមស្រម ក្នុងការដាំបន្លែ (Production: Knowledge Support, Suitable Fertilizer, Insect Protect by Greenhouse, Suitable Machine for Vegetable)  

            -ពង្រឹងលើការរៀបចំ និងការដឹកជញ្ជូនបន្លែៈ ការប្រើប្រាស់ដី និងទឹកដោយគុណភាព ឡានត្រជាក់ និងភ្នាក់ងារចែកចាយបំពាក់ម៉ាស៊ីនត្រជាក់ (Processing/ Transportation: Processing Plant, Using Clean Water, Cold Transportation, Cold Delivery)

            -ពង្រឹងលើគុណភាពបន្លែៈ ការត្រួតពិនិត្យ លិខិតបញ្ជាក់​បច្ចេកទេសដោយភ្នាក់ងារក្រុមហ៊ុនជប៉ុន (Quality: Inspection, Certification, Operation under Japanese, Companies)

            -ពង្រឹងលើការលក់ៈ ប្រមូលទិញទាំងអស់នូវបន្លែដែលដាំដោយកសិករ ចែកចាយផ្ទាល់ដល់អ្នកលក់ និងអ្នកបរិភោគ (Sales: Purchase All Item from farmer, Delivery to Customer Directly[Direct sales])។

ចំនួនអ្នកចូលទស្សនា
Flag Counter