អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រួមជាមួយមន្រ្តីបច្ចេកទេសអនុវត្តន៍គម្រោងម្មវិធីខេត្តបាត់ដំបង បានចុះជួបកសិករ ដើម្បីជម្រុញការដំាដុះបន្លែ និងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព នៅភូមិអង់ជើង ឃុំតាម៉ឺន និងភូមិត្រស់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាតដ់ំបង ព្រមទាំងបានផ្តល់បច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារ ការប្រើប្រាស់ជីកសិកម្ម និងថ្មំាពុលតាមបច្ចេកទេសការអនុវត្តន៌កសិកម្មល្អ និង ជាពិសេសពីវិធីសាស្រ្តការអនុវត្តន៍កសិកម្មល្អ ដល់កសិករ ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ លោក អុិន សុវណ្ណមុន្នីអនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហការី បានចុះជួបកសិករ ដើម្បីជម្រុញការដំាដុះបន្លែ និងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព នៅភូមិកកោះ ឃុំកកោះ, ភូមិប្រឡាយ ឃុំមោងឬស្សី, ភូមិវាល ឃុំតាលាស់ និងភូមិគារ១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ព្រមទាំងបានផ្តល់បច្ចេកទេសបន្ថែមដល់កសិករពីការប្រើប្រាស់ថ្មំាពុល និងជីកសិកម្ម ជាពិសេសពីវិធីសាស្រ្តការអនុវត្តន៍កសិកម្មល្អ ។ ដំណាំបន្លែដែលកសិករកំពុងតែដំានោះ គឺបន្លែស្លឹកដូចជាស្ពៃថៃស៊ីម ខាត់ណាផ្កា ពោតផ្អែម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម