មាតិកា
លោក អិុន សុវណ្ណមុន្នី បានចុះជួបកសិករ ដើម្បីជម្រុញការដំាដុះបន្លែ និងចិញ្ចឹមត្រី ព្រមទាំងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព នៅស្រុកឯកភ្នំ
ចេញ​ផ្សាយ ០៥ ឧសភា ២០២០
489

ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៤ខែឧសភា  ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្មកសិកម្ម និងមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះជួបកសិករ ដើម្បីជម្រុញការដំាដុះបន្លែ និងចិញ្ចឹមត្រី ព្រមទាំងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព នៅស្រុកឯកភ្នំ នឹងបានផ្តល់បច្ចេកទេសបន្ថែមដល់កសិករពីការប្រើប្រាស់ថ្មំាពុល និងជីកសិកម្ម ជាពិសេសពីវិធីសាស្រ្តការអនុវត្តន៍កសិកម្មល្អ ។ 

កសិករទាំងអស់នេះរួមមាន៖

            1)  សឿត សុជា  រស់នៅភូមិសំរោងតាកុក  ឃុំសំរោងក្នុង  ស្រុកឯកភ្នំ  ខេត្តបាត់ដំបង

            2) លោក សុខ ប៊ុនធិន  រស់នៅភូមិព្រែកឆ្តោរ  ឃុំពាមឯក  ស្រុកឯកភ្នំ  ខេត្តបាត់ដំបង កំពុងតែដំាត្រប់វែង លើផ្ទៃដី៣ ២០០ម៉ែត្រការ៉េ

            3)  រិន ណារុំ  កំពុងដាំម្ទេសដៃនាង និង ឌុល ឡយ កំពុងតែដំាស្ពៃថៃស៊ីម រស់នៅភូមិរហាលសួង  ឃុំព្រែកនរិន្ទ  ស្រុកឯកភ្នំ 

            4)  លួត សាមេត  រស់នៅភូមិរហាលសួង  ឃុំព្រែកហ្លួង  ស្រុកឯកភ្នំ  ខេត្តបាត់ដំបង កំពុងដំាម្ទេសផ្លោក ម្ទេសដៃនាង និងស្ពៃជើងទា។

ចំនួនអ្នកចូលទស្សនា
Flag Counter