នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន និងមន្ត្រីការិយាល័យជំនាញក្រោមឱវាទ បានចូលរួមសម្របសម្រួលរៀបចំកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងភាគីផលិត (សហគមន៍កសិកម្មតាសីសាមគ្គី និងសហគមន៍កសិកម្មកំពីងពួយ) ជាមួយក្រុមហ៊ុនទទួលទិញដាវ៉ាន់។ ជាលទ្ធផល សហគមន៍កសិកម្មទាំងពីរ និងក្រុមហ៊ុន ដាវ៉ាន់ បានឯកភាពទិញ-លក់ក្នុងកិច្ចសន្យារយៈពេល ៣ខែដំបូង ក្នុងបរិមាណយ៉ាងតិច ៥០គីឡូក្រាម ក្នុង១ថ្ងៃ ដូចខាងក្រោម៖
- សហគមន៌កសិកម្មតាសីសាមគ្គីៈ ផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន៣មុខ តម្លៃចន្លោះពី ៤ ២៥០ ទៅ ៤ ៧០០៛
- សហគមន៌កសិកម្មអាងកំពីងពួយៈ ផ្គត់ផ្គង់បន្លែសុវតិ្ថភាពចំនួន ៣០មុខ ក្នុងតម្លៃចន្លោះពី ៥០០៛ ទៅ ៧០០០៛ តាមប្រភេទបន្លែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម