នៅថ្ងៃពុធ ០៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire)នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងៈ
-លោក ប៉ិន សុង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបវេល និងសហការី បានចុះជួបកសិករបណ្តុំអាជីវកម្មបន្លែ នៃកម្មវិធីASPIRE នៅភូមិក្តុលលើ និងភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល ដើម្បីមើលពីការប្រមូលផលស្ពៃក្តោម ត្រប់ស្រួយ និងពិភាក្សាពីបញ្ហានានាមួយចំនួនរបស់កសិករ ដូចជាបច្ចេកទេសបន្ថែមទីផ្សារ និងបញ្ហាទឹកស្រោចស្រពផលដំណាំ អ្វីដែលគួរឲ្យកត់សំគាល់គឺកសិករអាចលក់ស្ពៃក្តោបបានតម្លៃ ១ ៨០០៛ ទៅ២ ០០០៛/គ.ក្រ និងត្រប់ស្រួយអាចលក់បាន១៥០០៛ ទៅ១៨០០៛/គ.ក្រ។
-កញ្ញា ខាន់ ច័ន្ទដារ៉ា ភ្នាក់ងារផ្សព្វផ្សាយឃុំសំរោងក្នុង ស្រុកឯកភ្នំ បានចុះពិនិត្យមើលការដំាដំណាំបន្លែស្ពៃបូកគោ ខាត់ណាផ្កា និងត្រសក់របស់កសិករបណ្តុំអាជីវកម្មបន្លែ ឌិន ចន្ទី ជាកសិករនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-មន្រ្តីបច្ចេកទេស អនុកម្មវិធីASPIRE ខេត្តបាត់ដំបង និងលោក នូសម្បត្តិ ប្រធានការិយាល័យធនធម្មជាតិ និងបរិស្ថានស្រុកថ្មគោល បានចូលរួមធ្វើវេទិកាច្រើនភាគី ជាមួយគំរោង AIMS នៅសហគមន៍កសិកម្មសំរោងសិរីមង្គល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីស្វែងរកបញ្ហា សំណូមពរ និងដំណោះស្រាយជូនកសិករ។ អ្វីដែលបានរកឃើញគឺ ១) ខ្វះបច្ចេកទេសដំាដុះដំណាំ ២) បញ្ហាទីផ្សារ ៣) បញ្ហាទឹកស្រោចស្រព ៤) បញ្ហាទុនពង្រីកអាជីវកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម