នៅថ្ងៃចន្ទ ០៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន មន្ត្រីនិងអ្នកផ្សព្វផ្សាយឃុំនៃស្រុកឯកភ្នំ បានចូលរួមសម្របសម្រួលរៀបចំកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យា រវាងកសិករបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងក្រុមហ៊ុនកសិកម្មសុវត្ថិភាពភូមិយើង នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផល កសិករបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងក្រុមហ៊ុនកសិកម្មសុវត្ថិភាពភូមិយើង បានយល់ព្រមនូវលក្ខខណ្ឌដូចខាងក្រោម៖
+ការកំណត់តំលៃលើផលិតផលនៃកិច្ចសន្យានិងបរិមាណចំនួន ២០០គ.ក្រ/ថ្ងៃ
- ខាត់ណាផ្កា ៣០០០ ៛/គ.ក្រ
- ម្ទេសប្លោក ៣០០០ ៛/គ.ក្រ
- ស្ពៃក្តោប ៤០០០ ៛/គ.ក្រ
- ស្ពៃបូកគោ ៣៥០០ ៛/គ.ក្រ
+ជាផែនការក្រុមការងារមន្ទីរកសិកម្ម និងធ្វើការចុះជួបផ្ទាល់ ដើម្បីធ្វើការតាមដាននូវការផ្គត់ផ្គង់បន្លែអោយគ្នា ដើម្បីកត់ត្រាពីបរិមាណលក់ និងតម្លៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម