មាតិកា
លោក ខាត់ បូរិន បានជួបជាមួយលោកស្រី ជឹម វ៉ាន់ថេន ជាកសិករនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលស្ថានភាពការបង្កបង្កើនផលកសិកម្ម និងជម្រុញឲ្យកសិកររៀបចំ និងចាប់ផ្តើមធ្វើការដាំដុះ។
ចេញ​ផ្សាយ ២៣ មេសា ២០២០
579

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែ   មេសា  ឆ្នាំ២០២០ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តបាត់ដំបង បានចុះជួបជាមួយកសិករនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្ត    បាត់ដំបង ដើម្បីពិនិត្យមើលស្ថានភាពការបង្កបង្កើនផលកសិកម្ម និងជម្រុញឲ្យកសិកររៀបចំ និងចាប់ផ្តើមធ្វើការដាំដុះក្នុងដំណាក់កាលពិភពលោក ក៏ដូចព្រះរាជាណាចក្រកម្ពុជា ជួបប្រទះការឆ្លងរាលដាលជម្ងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ លោកបានជួបជាមួយលោកស្រី ជឹម វ៉ាន់ថេន ជាកសិករ (ទូរស័ព្វលេខ ០៨៨៨៦៥៥០៩៣) នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានពិនិត្យមើលទីតាំង និងរៀបចំឲ្យកសិកររូបនេះឲ្យក្លាយទៅជាកសិករដែលធ្វើកសិកម្មតាមគោលការណ៍ការអនុវត្តន៍កសិកម្មល្អ (GAP) ក្នុងនោះរួមមានៈ

            ១)-រៀបចំសាងសង់ឃ្លាំងទុកដាក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម ធុងបាញ់ថ្នាំ...)ទំហំ ៣ម x ២ម មានធ្នើរពីរជាន់ដាក់សម្ភារៈ

            ២)-រៀបចំតម្លើងរោងបណ្តុះកូនឈើ/បន្លែ មានទំហំ ២ម x ៣ម (មានធ្នើរ២ជាន់)

            ៣)- រៀបចំធ្វើរោងជីកំប៉ុស្តិ៍ទំហំ       ៣ម x ៤ម

            ៤)- រៀបចំសាងសង់រោងលាង និងខ្ចប់វេចបន្លែទំហំ ៣ម x ៤ម

            ៥)- រៀបចំកែសម្រួលបរិវេណចំការឲ្យត្រូវតាមគោលការណ៍ការអនុវត្តន៍កសិកម្មល្អ (GAP) ។

ក្រោយពីបានពិភាក្សារួចមក កសិកររូបនេះសប្បាយចិត្ត និងគាំទ្រ ទទួលយកសកម្មភាពទាំងប៉ុន្មានខាងលើ ដោយសន្យានឹងដាំបន្លែបចម្រុះ និងណែនាំដល់កសិករដ៏ទៃទៀត ជាពិសេស កសិករនៅក្នុងក្រុមបណ្តុំផលិតកម្មបន្លែជាមួយគ្នា ឲ្យងាកមកធ្វើកសិកម្មតាមគោលការណ៍ការអនុវត្តន៍កសិកម្មល្អ (GAP)។

ចំនួនអ្នកចូលទស្សនា
Flag Counter