មាតិកា
លោក ឈឹម វជិរា បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងសួរសុខទុកបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៣ មេសា ២០២០
229

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែ   មេសា  ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ លោក អភិបាល អភិបាលរងស្រុក និងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងសួរសុខទុកបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ។ រហូតមកដល់ពេលនេះ ពលករដែលមកពីប្រទេសថៃ រស់នៅតាមខ្នងផ្ទះ ចំនួន ៥ គ្រួសារ ដែលស្ម័គ្រចិត្តដាក់ខ្លួនឯងដាច់ដោយឡែកនៅផ្ទះរយៈពេល ១៤ ថ្ងៃ នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ចំនួនអ្នកចូលទស្សនា
Flag Counter