ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះជួប និងផ្តល់បច្ចេកទេសដល់កសិករ ប្រាក់ ហ៊ាប ភេទប្រុស រស់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ គាត់បានទទួលការគាំទ្រ សម្ភារៈរួមមានពូជមាន់ និងទូរភា្ញស់កូនមាន់ទំហំ៣៥០ពង និងបច្ចេកទេសពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ។ លោកប្រធានបានសួរនាំគាត់ពីភាពរីកចំរើន នៃការចិញ្ចឹមមាន់យក សាច់និងភ្ញាស់កូនមាន់របស់គាត់៖
១. ការចំណាយលើចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ សរុប ៤ ៤២០ ០០០៛ ក្នុងនោះមានចំណាយដូចជាៈ
-ចំណាយលើការទិញចំណី(កន្ទក់ ពោត ចំណីសម្រេច...) អស់ចំនួន៧០០ ០០០៛
-ចំណាយថ្លៃភ្លើងអស់ចំនួន ៣៦០ ០០០៛
-ចំណាយលើការទិញពងមាន់ ៣ ៣៦០ ០០០៛
២.ចំណូលពីការលក់មាន់ ៣៤ ០០០ ០០០៛ (លក់កូនមាន់អាយុ២១ថ្ងៃ និងលក់មាន់សាច់)
៣.ផលចំណេញពីការលក់មាន់ យកសាច់ និងកូនមាន់ ២៩ ៥៨០ ០០០៛/ឆ្នាំ។ ក្រៅពីការចិញ្ចឹមសត្វ គាត់បានរកចំណូលពីការលក់កូនស្វាយកែវរមៀតបានចំណូលចំនួន ១០ ០០០ ០០០៛/ឆ្នាំ។ សមិទ្ធផលទំាងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានយកចិត្តទុកដាក់ធ្វើផលិតកម្មកសិកម្មដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម