នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក សាន ប៉ុន ទីប្រឹក្សាតាមដាន វាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា លោក ចាប សុធា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ កញ្ញា មី សាវ៉េត ភ្នាក់ងារផ្សព្វផ្សាយឃុំព្រែកនរិន្ទ បានចុះជួបកសិករ ដើម្បីជម្រុញការដំាដុះបន្លែ និងការចិញ្ចឹមសត្វមាន់នៅបណ្តុំអាជីវកម្មបន្លែ ក្នុងភូមិអន្សងសក និងភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នៅតំបន់ភូមិសាស្រ្តភូមិទំាង២ភូមិ កំពុងតែដំាដុះបន្លែ ដូចជា បន្លែម្រះ ត្រសក់ស្រូវក្តឹម ស្ពៃក្តោម ចំណែកឯការចិញ្ចឹមមាន់មានការរីកចំរើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម