នៅថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក សាន់ ប៉ុន ទីប្រឹក្សាតាមដាន វាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា លោក អ៊ុន វាន់នេត ទីប្រឹក្សាសម្របសម្រួលទីផ្សារ លោក ចាប សុធា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ និងកញ្ញា ខាន់ ច័ន្ទដារា បានចុះជួបពិភាក្សាជាមួយលោក ឌិន ចន្ទី ជាកសិកររស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដំាខាត់ណាផ្កាលើផ្ទៃដី ៣ ២០០ម២ ចំណាយថ្លៃដើមសរុបចំនួន ១៥០ ៥០០រៀល ចំណាយនេះមិនបានរាប់បញ្ចូលជីកំប៉ុស្តិ៍ (ធ្វើខ្លួនឯង) ចំនួន ២ ០០០គ.ក្រ កំលាំងពលកម្ម និងប្រេងឥន្ធនៈសម្រាប់បូមទឹក ចំណែកឯ ចំណូលដែលបានមកពីការដំាខាត់ណាផ្កា សរុបចំនូន ៦ ៥១៤ ៨០០ រៀល ។ ហើយគាត់នឹងរៀបចំផែនការដាំដុះបន្លែបន្តបន្ទាប់ទៀត មានដូចជា ត្រសក់ផ្អែម ផ្កាស្ពៃព័ណ៌ខៀវ និងស្ពៃបូកគោជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម