នៅថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក តិច សារ៉ាវុធ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះមកសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងគោលបំណង ជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលសហគមន៍ អំពីការដំាដុះដំណាំបន្លែសុវត្ថិភាព។ ក្នុងនោះដែរ សហគមន៍មានគម្រោងកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទចំនួន១៧ម៉ឺនដុល្លារ ប៉ុន្តែសហគមន៍ទទួលបាន៤ម៉ឺនដុល្លារហើយ សម្រាប់សាងសង់ផ្ទះសំណាញ់យូវី ចំនួន១៦ផ្ទះសំណាញ់ ចំនួន៣គ្រួសារ និងបានពិនិត្យបញ្ជីឥណទានសាច់ប្រាក់ខ្នាតតូច មុខរបរទិញ លក់បន្លែសុវត្ថិភាព និងពិនិត្យកែតម្រូវការបិទបញ្ជីសហគមន៍ឆ្នាំ២០១៩ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម