នៅថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក អោម សាវន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំរៀង បានចុះពិនិត្យ និងណែនាំ បាញ់សម្លាប់មេរោគTH4 នៅផ្ទះលោក ខឹម ស៊ឹម នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទុះជំងឺ ញូកាសមាន់ងាប់អស់ចំនួន៨៧ក្បាល ក្នុងចំណោមមាន់ ចំនួន១២៤ក្បាល។ លោក ខឹម ស៊ឹម ជាកសិករធ្វើបង្ហាញចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម