នៅថ្ងៃអង្គារ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ប្រធាន អនុប្រធាន និងមន្រ្តីការិយានីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានចុះអធិការកិច្ច និងត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មនៅស្រុកសង្កែបានចំនួន៦ដេប៉ូ ក្នុងនោះបានធ្វើការណែនាំពីរបៀបទុកដាក់សម្ភារកសិកម្ម កុំអោយដាក់លាយឡំជាមួយគ្រឿងបរិភោគ ជំរុញឱ្យដាក់ពាក្យស្នើ សុំធ្វើអាជីវកម្ម និងមានអនាម័យបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីត ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម