នៅរសៀល ថ្ងៃអង្គារ ០៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបន្តចុះទៅពិនិត្យមើល ការដោះដូរទំនិញផ្សេងៗ រវាងភាគីកម្ពុជា និងភាគីថៃនៅច្រកដូង ស្រុកកំរៀង ជាលទ្ធផលពិនិត្យឃើញថា ការដោះដូរទំនិញរៀងរាល់ថ្ងៃ ប្រព្រឹត្តទៅជាធម្មតា គ្រាន់តែធ្វើការវាស់កំដៅអ្នកបើកបរ និងអ្នកដែលនៅលើឡានជាមួយ និងតម្រូវឱ្យបាញ់ថ្នាំសម្លាប់មេរោគ ដោយមន្រ្តីជំនាញសុខាភិបាល (ចត្តាឡីស័ក) នៅលើរថយន្ត នៅច្រកទាំងសងខាង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម